ឯកឧត្តមវេជ្ជ.សុះ មុះសិន អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិចាមលើ ស្រុកកោះធំ និងភូមិបារ៉ែនស្រុកស្អាង ខេត្តកណ្តាល


ឯកឧត្តមវេជ្ជ. សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិចាមលើ ស្រុកកោះធំ និងភូមិបារ៉ែនស្រុកស្អាងខេត្តកណ្តាលនឹងបាននាំយកអំណោយចំនួន២៨៥គ្រួសារ សម្រាប់ខែបួសរ៉ាម៉ាឌន ។

ពិធីខាងលើ ក៏មានការចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម សុះ ស៊ុបអុី អនុរដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ឯកឧត្តម សាន់ ស្នាវី អនុរដ្ឋលេខាធិការក្រសួងផែនការ លោកអភិបាលរងស្រុក និងក្រុមការងារ ហាកឹម តុ តួន ផងដែរ ។

ឯកឧត្តម បានថ្លែងអំពីគុណូបក្ការៈដ៏ធំធេង
របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានការរារាំងឡើយ ។ ជាកិច្ចបញ្ចប់ឯកឧត្តមបានប្រសាន៏ជូនប្រជាពលរដ្ឋអោយបន្ត និងគាំទ្រអំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ថាគណបក្សប្រជាជនកម្ពុជាមានគុណបំណាច់យ៉ាងធំធេង ចំពោះសង្គមជាតិ មាតុភូមិ ដូច្នេះយើងត្រូវចូលរួមគាំទ្រ ជាពិសេសគណបក្សប្រជាជនកម្ពុជា ដែលបានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្របបែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ ។

អំណោយចែកជូនក្នុង០១គ្រួសារៗ រួមមាន ÷
១ .អង្ករមួយ ១២គីឡូក្រាម
២ .ទឹកដោះគោ ០២កំប៉ុង
៣ .ស្ករស ០១គីឡូក្រាម
៤ .មី ១០កញ្ចប់
៥ .មីឡូ ០១ដប
អំណោយទាំងនេះ ជាជំនួយរបស់អង្គការមូស្លីមហិលហ្វិនប្រទេសអាល្លឺម៉ង់ តាមរយ:សមាគមនិស្សិតមុស្លិមកម្ពុជា

ពិធីនេះប្រារព្ធធ្វើរសៀលថ្ងៃទី១៩ខែមីនា ឆ្នាំ ២០២៤ ។