សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតអោយគណៈប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុន EVERBRIGHT CIG WOOD Co.,LTD ចូលជួបសម្តែងការគួរសម


រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញតជូនគណៈប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុន EVERBRIGHT CIG WOOD Co.,LTD ដែលដឹកនាំដោយ ឯកឧត្តម LIU Jun អនុប្រធានក្រុមហ៊ុន CHINA EVERBRIGHT GROUP ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ក្រុមហ៊ុន EVERBRIGHT CIG Co.,LTD ជាសហគ្រាស ដែលបានបណ្តាក់ទុនវិនិយោគទាំងអស់នៅប្រទេសកម្ពុជា សម្រាប់អោយក្រុមហ៊ុន CHINA EVERBRIGHT GROUP។
ក្រុមហ៊ុន EVERBRIGHT GROUP ជាសហគ្រាសដ៏ធំ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិនដោយផ្ទាល់ នៅក្រោមគោលនយោបាយ “ខ្សែក្រវ៉ាត់ផ្លូវសូត្រសេដ្ឋកិច្ច” និង ”ផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ” ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលចិន និងបណ្តាប្រទេសដែលស្ថិតនៅតាមខ្សែក្រវ៉ាត់នេះ “The Silk Road Economic Belt and the 21 st Century Maritime Silk Road”។
ក្រុមហ៊ុននេះ មានឆន្ទៈជម្រុញសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី និងរួមចំណែកពង្រឹកទំនាក់ទំនងមិត្តភាព រវាងប្រទេសចិន និងប្រទេសកម្ពុជា។
គណៈប្រតិភូថ្នាក់ដឹកនាំ ក្រុមហ៊ុនខាងលើ បានអញ្ជើញមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។ ក្នុងកំឡុងពេលទស្សនកិច្ចនេះ គណៈប្រតិភូនឹងចួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីពិភាក្សាអំពីការវិនិយោគសាងសង់រោងចក្រអគ្គីសនីបំលែងពីសំរាម និងចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាអំពីការវិនិយោគគម្រោងនៅប្រទេសកម្ពុជា និងចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីលទ្ធភាព ដែលក្រុមហ៊ុន CIHNA EVERBRIGHT GROUP អាចវិនិយោគលើគម្រោងផ្សេងៗ។
S.Say Chhum 25-3-2016 (3)                                              S.Say Chhum 25-3-2016 (4)
S.Say Chhum 25-3-2016 (5)                                              S.Say Chhum 25-3-2016 (1)
S.Say Chhum 25-3-2016 (6)