ថ្លែងនាក្នុងពិធីបើក «សង្រ្កាន្តកំពង់ចាម» នាព្រឹកថ្ងៃទី១៤ ខែមេសារឆ្នាំ ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាន៍ថា រយៈពេលនៃការរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តកំពង់ចាម» ចំនួន៤ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ នៅថ្ងៃបញ្ចប់នៃព្រឹត្តិការណ៍នេះ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តនឹងរៀបចំជាព្រឹទ្ធការណ៍ធំ គឺនៅថ្ងៃស្រង់ព្រះ។
ឯកឧត្តមបន្តថា សម្រាប់ថ្ងៃនេះ ជាថ្ងៃបើកព្រឹត្តិការណ៍ «សង្រ្កាន្តកំពង់ចាម» ដែលមានប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងគ្រប់ជាន់ថ្នាក់ បានចូលរួម ជាមួយភ្ញៀវជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ។
ព្រឹទ្ធការណ៍សង្រ្កាន្តនេះ រដ្ឋបាលខេត្តបានកំណត់នៅទីតាំង និងរមណីយដ្ឋានផ្សេងៗ ដូចជាទីវត្តអារាម ដើម្បីប្រារព្ធនៅ «សង្រ្កាន» ឆ្នាំថ្មីតាមប្រពៃណី ដែលជាទំនៀមទំលាប់របស់ដូនតាខ្មែរយើង ក្រៅពីកិច្ចសាសនា យើងក៏មានលេងល្បែងប្រជាបិយនានា ដែលមានដូចជា៖ ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ ឡើងសសរខ្លាញ់ លាក់កន្សែង និងល្បែងប្រជាប្រិយ និងកាប្រគុំតន្រី្តរាំវង់ រាំក្បាច់ សារវ៉ាន់ លាំលាវ ទៅប្រពៃណីខ្មែរមួយចំនួនទៀតផងដែ។
ឯកឧត្តមបានបន្ថែមថា សំរាប់ថ្ងៃទី១ ដែលជាការសាកល្បង ភ្ញៀវទេសចរដែលមកលេងប្រមាណជាង ៨ម៉ឺននាក់ ដោយសារយើងបានរៀបចំទីតាំងរួចជាស្រេចមុនថ្ងៃ១៣ ខែមេសានេះ គឺគ្រប់ការដ្ឋាននៃការៀបចំបាន ១០០ភាគរយបូកស្សំនឹងការតុបតែងបានស្អាត និងមានសណ្តាប់ធ្នាប់ល្អ។
ឯកឧត្តមបានបន្តថា «សំរាប់ក្តីរំពឹងទុកថ្ងៃទី១ ថ្ងៃទី២ ថ្ងៃទី៣ និងទី៤ យើងនឹងទទួលបានភ្ញៀវមកលេងកម្សាន្តជាបន្តបន្ទាប់បន្តទៀត បន្ទាប់ពីបានទទួលព័ត៌មានតាមរយៈមិត្តភក្តិ បងប្អូនរបស់គាត់ពីការការរៀបចំបានល្អរបស់រដ្ឋបាលខេត្ត ក៏ដូចជាបង្កឱ្យមានភាពងាយស្រួល សុខសុវត្ថិភាពល្អ សណ្តាប់ធ្នាប់ល្អ បូករួមនឹងការទទួលបដិសណ្ឋារកិច្ចល្អ រួមទាំងកន្លែងផ្តល់អាហារមានភាពងាយស្រួល សំបូរបែប ទៅតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរ ហើយគិតថាឆ្នាំថ្មីនេះ យើងនឹងអាចទទួលភ្ញៀវទេចរកើនជាងឆ្នាំកន្លងទៅ ដែលអាចនឹងទទួលបានប្រមាណជាង១លាននាក់។ ហើយទាំងនេះ គឺបានបញ្ជាក់ថា ប្រទេសយើងគឺមានសន្តិភាពយ៉ាងពិតប្រាកដ មានសេរីភាព ការអភិវឌ្យ ប្រកបដោយភាពសុខសាន្ត»។
ឯកឧត្តមក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូនចំពោះ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕