៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដ ជាង១.៣លាននាក់ ខណៈសន្ដិសុខ សុវត្ថិភាពត្រូវធានាបានយ៉ាងល្អ


រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរ ឆ្នាំរោងនេះ ខេត្តព្រៃវែង ទទួលបានភ្ញៀវទេសចរជាតិ និងអន្ដរជាតិទៅលេងកម្សាន្ដ ប្រមាណជាង១.៣លាននាក់។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

ដោយឡែក បញ្ហាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់សាធារណៈវិញ កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រៃវែង ក្រោមការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តម សួន សុមាលីន អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្ត ត្រូវធានាបានយ៉ាងល្អប្រសើរ៕