ប្រមុខការទូតកម្ពុជា-ចិន ជួបពិភាក្សាទ្វេភាគី អំឡុងទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម វ៉ាង យី មកកាន់ប្រទេសកម្ពុជា


ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង ឯកឧត្តម វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាទ្វេភាគី នាល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេសកម្ពុជា អំឡុងទស្សនកិច្ចរបស់ ប្រមុខការទូតចិន មកកាន់ប្រទេសកម្ពុជា។

ប្រមុខការទូតចិន ឯកឧត្តម វ៉ាង យី (WANG YI) ដែលជាសមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញមកដល់កម្ពុជា នៅវេលាម៉ោងប្រមាណ២៖៣០នាទី រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៣ ខែមេសា ឆ្នាំ២០២៤៕