រដ្ឋមន្ត្រីក្រសួងសាធារណការ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើការបន្ថែមលក្ខណៈបច្ចេកទេសពិសេសលើផ្លាកលេខ និងបណ្ណសម្គាល់យានជំនិះ


នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើការបន្ថែមលក្ខណៈបច្ចេកទេសពិសេសលើផ្លាកលេខ និងបណ្ណសម្គាល់យានជំនិះ ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យលើយន្តការពង្រឹងបន្ថែមលើការការពារ នូវការក្លែងបន្លំបណ្ណសម្គាល់យានជំនិះ និងផ្លាកលេខ ព្រមទាំងលក្ខណៈបច្ចេកទេសថ្មីៗបន្ថែមទៀត។

ជាលទ្ធផលនៃកិច្ចប្រជុំឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានគាំទ្រ និងផ្តល់អនុសាសន៍ណែនាំឱ្យរៀបចំសិក្សា និងវាយតម្លៃលម្អិតលើការបន្ថែមលក្ខណបច្ចេកទេសពិសេសនេះ និងការប្រើប្រាស់យន្តការបច្ចេកវិទ្យាផងដែរ ដើម្បីធានាប្រសិទ្ធភាពការអនុវត្ត៕