សៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧
លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និងព្រះអនុគុណស្រុក បាននិមន្ត និងចូលរូមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំស្ដីពីការរៀបចំ ត្រៀមសំរាប់រៀបចំពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។ ដោយក្នុងនោះមានការនិមន្តចូលរូមពីមន្រ្តីសង្ឍថ្នាក់ស្រុក ថ្នាក់ឃុំ ព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការវត្ត ទាំង៥២វត្ត ក្នុងស្រុកសីុធរកណ្តាល និងមានការចូលរួមពីលោកអធិការស្រុក លោកប្រធានការិ ធម្មការ និងសាសនាស្រុក និងបងប្អូនប្រជាជន ដែលស្ថិតនៅក្នុងវត្តព្រៃពោធឺ ឃុំរំលេច ស្រុកសីុធរកណ្តាល ។
លោក ម៉ននី បណ្ឌិត ចូលរូមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំស្ដីពីការរៀបចំ ត្រៀមសំរាប់រៀបចំពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ
