លោក ម៉ននី បណ្ឌិត ចូលរូម​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំស្ដីពីការរៀបចំ ត្រៀមសំរាប់រៀបចំពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ


សៀលថ្ងៃទី២៩  ខែសីហា ឆ្នាំ២០១៧
លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង​ និងព្រះអនុគុណស្រុក​ បាននិមន្ត​ និងចូលរូម​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំស្ដីពីការរៀបចំ ត្រៀមសំរាប់រៀបចំពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។​ ដោយក្នុងនោះមានការនិមន្តចូលរូមពី​មន្រ្តីសង្ឍថ្នាក់ស្រុក​ ថ្នាក់ឃុំ​ ព្រះចៅអធិការវត្ត​ អាចារ្យ​ គណៈកម្មការវត្ត​ ទាំង៥២វត្ត​ ក្នុងស្រុកសីុធរកណ្តាល​ និងមានការចូលរួមពីលោក​អធិការស្រុក​ លោកប្រធានការិ​ ធម្មការ និងសាសនាស្រុក​ និងបងប្អូនប្រជាជន​ ដែលស្ថិត​នៅក្នុងវត្តព្រៃពោធឺ​ ឃុំរំលេច​ ស្រុកសីុធរកណ្តាល​ ។