មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រក្នុងខេត្តបាត់ដំបង


នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៧ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមនឹងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រ ចំនួន ០៤ កន្លែង ក្នុងខេត្តបាត់ដំបង រួមមាន ៖
១. ត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាពការងារសាងសង់ឡើងវិញប្រឡាយអូរសណ្តាស់ ស្ថិតក្នុងឃុំកំពង់ព្រះ និងឃុំកំពង់ព្រៀង ស្រុកសង្កែ ។
២. ត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីធ្វើការប្រគល់ទទួលការងារសាងសង់ឡើងវិញទំនប់អាងទឹកជ្រៃ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល ។
៣. ត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីធ្វើការប្រគល់ទទួលការងារកែលំអឡើងវិញភ្លឺប្រឡាយមេគាស់ក្រឡ ស្ថិតក្នុងឃុំធិបតី និងឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ។
៤. ត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាពការងារស្តារប្រឡាយមេលេខ ១ និងការសាងសង់សំណង់សិល្បការ ស្ថិតក្នុងឃុំអូរតាគី ស្រុកថ្មគោល ។