សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសព្ទព្រះរាជហឫទ័យប្រទានពរដល់សម្តេច ក្នុងឱកាសចម្រើនជន្មាយុគម្រប់៩០ឆ្នាំ ឈានចូល៩១ឆ្នាំ។
ខាងក្រោមនេះជាសារលិខិត សម្តេចពញាចក្រី ហេង សំរិន៖
ទូលព្រះបង្គំជាខ្ញុំ មានសេចក្តីសោមនស្សរីករាយឥតឧបមា ដោយបានទទួលព្រះរាជសារដ៏ខ្ពង់ខ្ពស់ បំផុតពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះ រាជហឫទ័យប្រោសព្រះរាជទានព្រះពរជ័យដល់ទូលព្រះបង្គំជាខ្ញុំ ក្នុងឱកាសចម្រើនជន្មាយុគម្រប់៩០ឆ្នាំ ឈានចូល៩១ឆ្នាំ។
ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះ ករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែ ប្រោសព្រះរាជទាននូវព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ដល់ទូលព្រះបង្គំជាខ្ញុំ និងក្រុមគ្រួសារ ដែលជាព្រះរាជ គុណដ៏មហាធំធេងមិនអាចរកវត្ថុអ្វីមកប្រៀបផ្ទឹមបានឡើយ។