បាត់ដំបង: ឯកឧត្តមច័ន្ទសុផលសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការខេត្តបាត់ដំបងបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានចាត់ទុកយុវជនជាធនធានដ៏សំខាន់ និងការចូលរួមជាកម្លាំងបន្តវេនសម្រាប់គណបក្ស និងបន្តវេនសម្រាប់អភិវឌ្ឍប្រទេសជាតិ នាពេលអនាគត។ ការយកចិត្តទុកដាក់ចំពោះការអប់រំចំណេះដឹង ចំណេះធ្វើ សិលធម៌អត្ថចរិតល្អប្រពៃ មានកាយសម្បទារឹងមាំនិងមានស្មារតីទទួលខុសត្រូវក្នុងការងារដើម្បី ដើម្បីលើកកម្ពស់តួនាទីសិទ្ធិរបស់យុវជនអោយក្លាយជាកម្លាំង ស្នូលសសរទ្រូងរបស់គណបក្ស។
ទន្ទឹមនេះគណបក្សខេត្តបាននឹងកំពុងប្រគល់តួនាទីដឹកនាំ អង្គភាពមួយចំនួនដល់យុវជនគណបក្សដែលមានស្នាដៃ បទពិសោធន៍ការងារ និងសម្ថភាពគ្រប់គ្រាន់ដើម្បីបន្តនិរន្តរភាពរបស់គណបក្ស។
នៅក្នុងពិធីប្រកាសទទួលស្គាល់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៦នេះឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតបានមានប្រសាសន៍ថាអរគុណនិងអបអរសាទរបងប្អូនដែលជ្រើសរើសគណបក្ស ប្រជាជនជាម្រើសរបស់បងប្អូន នេះគឺសម័យនេះគឺជាសង្គមប្រជាធិបតេយ្យ យុវជនមានជម្រើស គឺមិនមានអ្នកណាទៅបង្ខំបងប្អូនទេ។ដូច្នេះ ការដែលយុវជនចូលរួមជាមួយគណបក្សប្រជាជន គឺជាជ្រើសរើសដោយខ្លួនឯង ការស្រឡាញ់ និងឆន្ទៈចូលរួមជាសកម្មជនគណបក្ស។
ឯកឧត្តម បណ្ឌិតលើកឡើងទៀតថានេះជាកិត្តិយសរបស់យុវជនដែលជាចូលរួមជាមួយគណបក្ស ប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ ចាស់ទុំជាងគេមានស្នាដៃច្រើនជាងគេ។លើសពីនេះយុវជនមានឱកាសជួយដល់បក្ស ដឹកនាំប្រទេស ជួយដល់សង្គមនិងខ្លួនឯង។ យើងទាំងអស់គ្នាជួយអោយបក្សឈ្នះបក្សមានលទ្ធភាព ដឹកនាំរដ្ឋាភិបាល និងអភិវឌ្ឍប្រទេសជាតិអោយមានការរីកចម្រើនដើម្បីបានផលប្រយោជន៍សម្រាប់ យើងទាំងអស់គ្នានិងបង្កលក្ខណៈឱ្យយុវជនទាំងអស់មានឱកាសមិនគិតថាយុវជន គណបក្សណាទេគឺបានផលប្រយោជន័ពីការរីកចម្រើននេះ។
ដូច្នេះយុវជនយើងអាចចូលរួមគ្រប់សកម្មភាពដើម្បីជួយដល់គណបក្សដើម្បី បង្កលក្ខិណៈឱ្យគណបក្សប្រជាជនមានឱកាសបន្តបម្រើប្រជានតទៅទៀត។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតបានបន្តថា យុវជនជំនាន់មុន ដែលបច្ចុប្បន្នជាថ្នាក់ដឹកនាំ ជាតិ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំស្ថាប័នផ្សេងៗមានភាពក្លាហាននិងពោពេញ ដោយក្តីសង្ឃឹមដែលបានតស៊ូរំដោះជាតិនៅក្នុងតំណាក់ដ៍លំបាកបំផុត បក្នុងរបបប៉ុលពតបានធ្វើអោយយើងរស់រានមានជីវិតឡើងវិញនិងកសាង ប្រទេសអោយរីកចម្រើនតាំងពីបាតដៃទទេ។នេះហើយគឺជាអ្វីដែលយុវជន មានមោទនៈភាពដែលយុវជនជំនាន់មុនបានផ្តល់ឱកាសដល់យើងសព្វថ្ងៃនេះ។
ដូច្នេះភារកិច្ចរបស់យុវជនក្រោយគឺត្រូវធ្វើយ៉ាងណាថែរក្សាអោយបាននូវ សមិទ្ធិផលទាំងឡាយដែលជាស្នាដៃយុវជនជំនាន់មុនបានបន្សល់ទុក ជាពិសេសសុខសន្តិភាពនិងការអភិវឌ្ឍជាតិនិងបន្តចូលរួមកសាង សមិទ្ធិផលបន្ថែមទៀតសម្រាប់ជាតិរបស់យើងទៅថ្ងៃអនាគត៕
បណ្ឌិត ហ៊ុនម៉ាណែត៖ភារកិច្ចរបស់យុវជនក្រោយត្រូវចេះថែរក្សា នូវសមិទ្ធិផលទាំងឡាយដែលជាស្នាដៃយុវជនជំនាន់មុន បានបន្សល់ទុក
![](https://www.cpp.org.kh/wp-content/uploads/2016/03/HUN-MANET-26-3-2016-1-768x511.jpg)