ឯកឧត្តម គឹម សន្តិភាព៖ អំពើល្មើសច្បាប់មិនមែនជាមធ្យោបាយពង្រឹងលទ្ធិប្រជាធិបតេយ្យទេ ! គ្មានប្រទេសណាអនុញ្ញាតឲ្យអំពើក្បត់ជាតិរួចខ្លួន ពីសំណាញ់ច្បាប់នោះឡើយ


(ភ្នំពេញ)ឯកឧត្តម គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុតិ្តធម៌ បានអះអាងថា ​គ្មានប្រទេសណា អនុញ្ញាតឲ្យអំពើក្បត់ជាតិរួចខ្លួន ពីសំណាញ់ច្បាប់នោះឡើយ ហើយអំពើក្បត់ជាតិនេះ ជាការ សម្លាប់​របបប្រជាធិបតេយ្យ។

ឯកឧត្តម គឹម សន្ដិភាព បានមានប្រសាសន៍ថា «ទង្វើខុសច្បាប់ ពុំមែនជាមធ្យោបាយពង្រឹង លទ្ធិប្រជាធិបតេយ្យនោះទេ របបប្រជាធិបតេយ្យ ក៏មិនមែនកើតចេញពីអំពើក្បត់ជាតិឯងនោះដែរ ផ្ទុយទៅវិញ អំពើក្បត់ជាតិជាមធ្យោបាយសម្លាប់​របបប្រជាធិបតេយ្យ គ្មានប្រទេសណា អនុញ្ញាត ឲ្យអំពើក្បត់ជាតិ រួចខ្លួនពីសំណាញ់ច្បាប់នោះឡើយ ដំណើរនៃរបបប្រជាធិបតេយ្យនៅកម្ពុជា ត្រូវស្ថិតក្នុងគន្លងច្បាប់»។