ក្រុមការងារចុះសហគមន៍ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ចុះអប់រំសុខភាព


រដូវភ្លៀងធ្លាក់កំពុងបន្ត ជំងឺគ្រុនឈាមមាននៅតែបន្តគំរាមកំហែងដល់សុខមាលភាពប្រជាពលរដ្ឋ ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមការងារចុះសហគមន៍ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ សហការណ៍ជាមួយសាលាខណ្ឌដង្កោ និង ខណ្ឌ ទួលគោក បានចុះអប់រំសុខភាព ស្តីអំពី វិធីបង្ការ និង រោគសញ្ញាជំងឺគ្រុនឈាមដល់ សហគមន៍ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌ ដង្កោ ចំនួន ៥៦៥ គ្រួសារ និង សហគមន៍ ភូមិ ២-៣-៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោគ ចំនួន ៥៨០គ្រួសារ។