សម្ព័ន្ធមេត្រីភាពរវាងអគ្គនាយកដ្ឋានរតនាគារជាតិ និងកងពលតូចថ្មើរជើងលេខ៥៣ ស្រុកកំរៀង ខេត្តបាត់ដំបង


នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខនាយទាហាន-ពលទាហាន និវត្តន៍ជន យោធិនពិការ និងគ្រួសារយោធិន នៅទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកំលាំងពិសេសប្រឆាំងភេវរកម្ម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ នាឱកាសនោះ ក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់នូវអាគារស្នាក់នៅរបស់កងទ័ព មួយខ្នងមាន៦បន្ទប់ នៅក្នុងទីបញ្ជាការដ្ឋានកងពលថ្មើរជើងលេខ៥៣ ផងដែរ។