ឯកឧត្តម យ៉ង់ សែម អញ្ជើញជួបពិភាក្សាការងារជាមួយអជ្ញាធរខេត្តកែប


នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តកែប គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា(គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម អនុប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអជ្ញាធរខេត្តកែប ដឹកនាំដោយឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីស្វែងយល់អំពីការអនុវត្តសិទ្ធិមនុស្ស និងការដោះស្រាយពាក្យបណ្តឹងរបស់ថ្នាក់ក្រោមជាតិ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង និងមន្ទីរនានាជុំវិញខេត្ត។