ឯកឧត្តម នាយឧត្តមសេនិយ៍ ទៀ បាញ់ ទទួលស្វាគមន៍ឯកឧត្តម XIONG BO ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្ដែងការគួរសម


រសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនិយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលស្វាគមន៍ឯកឧត្តម XIONG BO ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្ដែងការគួរសម និងចូលរួមជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើពិធីសារជំនួយយោធាឥតសំណងរបស់ក្រសួងការពារជាតិចិន ផ្តល់ជូនក្រសួងការពារជាតិកម្ពុជា ដោយឯកឧត្តម នាយឧត្តមសេនីយ៍ មុឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងក្រសួងការពារជាតិកម្ពុជា ជាមួយភាគីចិន ឯកឧត្តម XIONG BO ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រព្រឹត្តឡើងនៅបន្ទប់សវនាការទីស្ដីការក្រសួងការពារជាតិ។