នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៦ បន្ទាប់ពីប្រជុំនៅឃុំដំណាក់អំពិលរួចមក ឯកឧត្តម ប្រាក់ ចំរើន បាននាំយកមូលនិធិ គាំពារ សុខភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះសួរ សុខទុក្ខដល់បងប្អូនស្ត្រី ដែលទើបឆ្លងទន្លេ ចំនួន ០៣នាក់ រស់នៅក្នុងភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ស្ត្រីឆ្លងទន្លេកូនមួយ ម្នាក់ៗទទួលបានថវិកា ១០មឺុនរៀល អង្ករ ០២បាវស្មើ ៥០គីឡូ និង ឃីត ០១កញ្ចប់ ដោយឡែកក្នុងនោះមានស្ត្រីឆ្លងទន្លេកូនភ្លោះទទួលបានថវិកា ២០មឺុនរៀល អង្ករ ០២បាវស្មើ ៥០គីឡូ និង ឃីត ០១កញ្ចប់ ៕
ឯកឧត្តម ប្រាក់ ចំរើន នាំយកមូលនិធិគាំពារសុខភាពរបស់សម្តេចតេជោ ចុះសួរសុខទុក្ខ ស្ត្រីទើបឆ្លងទន្លេ នៅឃុំដំណាក់អំពិល ខេត្តកណ្តាល
