ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងទេសចរណ៍លើកដំបូង


ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ដើម្បីតាមដានវឌ្ឍនភាពការងារ ស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពរពីអង្គប្រជុំ ដោយកិច្ចប្រជុំព្រឹកនេះមានការចូលរួមពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយកស្តីទី និងអគ្គាធិការចំនួន៤២នាក់ នៅទីស្តីការក្រសួង៕