សម្តេច សាយ ឈុំ អនុញ្ញាតជូន គណៈប្រតិភូរដ្ឋធានីហាណូយ ចូលជួបសម្តែងការគួរសម


រសៀលថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ហ័ង ជុងហាយ សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូរដ្ឋធានីហាណូយ មកបំពេញទស្សនកិច្ចជាផ្លូវការនៅរាជធានីភ្នំពេញ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។