រយ:ពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក នៅខេត្តកែប ទទួលបានភ្ញៀវទេសចរជិត១០ម៉ឺននាក់


រយៈពេល៣ថ្ងៃ នៃថ្ងៃឈប់សម្រាក ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្រាប់ខេត្តកែប មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកសម្រាកកម្សាន្ត និងស្នាក់នៅ ប្រមាណជិត១០ម៉ឺននាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរ បានចូលមកសម្រាកលម្ហែកម្សាន្តក្នុងខេត្តកែប មានចំនួន៩៩.២៧៩នាក់ កើនឡើង ៧.០២% (៦.៥១៨នាក់) ធៀបនឹង ឆ្នាំ២០២៣កន្លងមក។

ក្នុងនោះ ភ្ញៀវជាតិ៩៨,៧៨១នាក់​ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ កើនឡើង ៧.៤១%​ និងភ្ញៀវទេសចរបរទេស​ ៤៩៨នាក់​ បើប្រៀបធៀបរយះពេលដូចគ្នាថយចុះ ៣៧.៤៣%។ ចំពោះស្ថានភាព ទូទៅ នៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងទីតាំងផ្តល់សេវាស្នាក់នៅក្នុងខេត្ត មានភាពល្អប្រសើ មិនមានភាពប្រក្រតីណាមួយ កើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ៕