សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារលិខិតថ្លែងអំណរគុណ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ញើសារលិខិតជូនពរសម្តេច ក្នុងឱកាសខួបចម្រើន ជន្មាយុ


សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្ញើសារលិខិតជូនពរសម្តេច នៅក្នុងឱកាសនៃពិធីចម្រើន ជន្មាយុរបស់នាងខ្ញុំ នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្តានចិត្តដ៏ឧត្តុង្គឧត្តម ប្រកបដោយការយក ចិត្តទុកដាក់រួមជាមួយនូវពាក្យពេចន៍កោតសរសើរ ដែលនេះគឺជាកាយវិការផ្តល់នូវកិត្តិយស និងការគាំទ្រ លើកទឹកចិត្តដ៏ធំធេង ធ្វើឱ្យរូបខ្ញុំរឹតតែមានកម្លាំងចិត្តមោះមុត ក្នុងបេសកកម្មដឹកនាំស្ថាប័នរដ្ឋសភា ឆ្ពោះទៅ សម្រេចបាននូវភាពជោគជ័យ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និង ប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំង ក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕