មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ វាយតម្លៃ និងធ្វើការប្រគល់ទទួល ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រ ចំនួន ០២ កន្លែង នៅក្នុងខេត្តកំពង់ស្ពឺ


នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៧ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ បានចុះត្រួតពិនិត្យ វាយតម្លៃ និងធ្វើការប្រគល់ទទួល ការងារសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រ ចំនួន ០២ កន្លែង នៅក្នុងខេត្តកំពង់ស្ពឺ ក្នុងនោះមាន ៖
១. ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ក្រាំង និងសំណង់សិល្បការ ស្ថិតក្នុងឃុំធម្មតាអរ ស្រុកសំរោងទង ។
២. ប្រព័ន្ធធារាសាស្ត្រ ប្រឡាយមេពាមពូល ស្ថិតក្នុងឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច ។