អាជ្ញាធរជាតិអប្សរា បានជូនដំណឹងដល់ទេសចរណ៍… សាធារណជន និងក្រុមអ្នកនាំទេសចរណ៍ទាំងឡាយ ត្រូវយកចិត្តទុកដាក់ដល់សុខភាពផ្ទាល់ខ្លួន… ដល់សុខភាពភ្ញៀវទេសចរណ៍បរទេស ជាពិសេសក្នុងខេត្តសៀមរាប ក្នុងស្ថានការណ៍ដែលកម្ពុជាកំពុងប្រឈមនឹងការកើនកំដៅ ។
យោងតាមការព្យាករណ៍ កំណើនកំដៅសីតុណ្ហភាពនៅកម្ពុជា គឺស្ថិតក្នុងកម្រិតរវាងពី៣៨ ទៅ ៤០អង្សាសេ ដែលជាកម្តៅដ៏ខ្លាំងមួយកម្រជួបប្រទះ ។ ភាពកើនកម្តៅនេះ បាននាំអោយអាជ្ញាធរជាតិអប្សរា មានការបារម្ភចំពោះសុខភាពសាធារណជនធ្វើដំណើរ… និងអ្នកទេសចរណ៍មួយចំនួនដែលមិនទាន់ស៊ាំនឹងអាកាសធាតុក្តៅបែបនេះ ក្នុងគ្រាដែលកំពុងទស្សនកិច្ចក្នុងតំបន់ឧទ្យានអង្គរ ។ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងដល់ក្រុមហ៊ុននាំភ្ញៀវទេសចរណ៍អន្តរជាតិនានា… អ្នកបើកបររថយន្តទេសចរណ៍ និងសាធារណជនទូទៅផងដែរ គប្បីយកចិត្តទុកដាក់ ៤ចំណុចៈ
ទី១/ ទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ជៀសវាងកើតមានបញ្ហាផ្នែកសុខភាពណាមួយ
ទី២/ ពាក់មួកដើម្បីការពារកម្តៅថ្ងៃ ជាពិសេសចូលរួមប្រើប្រាស់មួកស្លឹកត្នោត ដែលជាអត្តសញ្ញាណជាតិខ្មែរ
ទី៣/ ប្រើប្រាស់ផលិតផលការពារស្បែក ជៀសវាងផលប៉ះពាល់ដោយកម្តៅថ្ងៃ
ទីទី៤/ ស្លៀកសម្លៀកបំពាក់សមរម្យ ដែលបង្កភាពងាយស្រួលដល់ខ្លួន ស្របតាមក្រមប្រតិបត្តិអង្គរ ។
ដោយឡែក សមាគមទី ភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ មគ្គុទេសន៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ អ្នកបើកបរដឹកភ្ញៀវទេសចរណ៍ គប្បីចូលរួមសហការយ៉ាងជិតស្និទ គឺណែនាំ និងចែករំលែកព័ត៌មានជូនភ្ញៀវទេសចរណ៍ អំពីសា្ថនភាពអាកាសធាតុក្តៅ និងមធ្យោបាយការពារឲ្យបានតាមគ្រប់រូបភាព និងតាមលទ្ធភាពដែលអាចធ្វើទៅបាន, កំណត់កាលវិភាគទស្សនាឲ្យបានសមរម្យ ជៀសវាងរៀបចំដំណើរទស្សនកិច្ចច្រើនកន្លែងពេកក្នុងមួយថ្ងៃ, និងយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពជូនភ្ញៀវជាតិនិងអន្តរជាតិ ។