មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ វាយតម្លៃ ការងារស្តារ និងសាងសង់ប្រព័ន្ធធារាសាស្ត្រ ចំនួន ០៣ កន្លែង


នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៧ មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ វាយតម្លៃ ការងារស្តារ និងសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រ ចំនួន ០៣ កន្លែង រួមមាន ៖

១. ត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារស្តារឡើងវិញប្រឡាយអន្លង់រូង​ (ជំហានទី ២) ស្ថិតក្នុងឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោយចប់ធានាគុណភាពរយៈពេល ១២ ខែ ។

២. ត្រួតពិនិត្យ វាយតម្លៃ និងប្រគល់ទទួលការងារសាងសង់ឡើងវិញប្រព័ន្ធស្រោចស្រព បឹងកន្សែង ស្ថិតក្នុងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោយសម្រេចការងារ ១០០% ។

៣. ត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារស្តារប្រឡាយមេ ត្រពាំងប្រី និងសាងសង់សំណង់សិល្បការមួយចំនួន ស្ថិតកក្នុងឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោយចប់ធានាគុណភាពរយៈពេល ១២ ខែ ។