មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធាន និងឧតុនិយម តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចុះត្រួតពិនិត្យ និងវាយតម្លៃប្រព័ន្ធធារាសាស្ត្រកង្ហត


នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៧ មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធាន និងឧតុនិយម តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ក្រុមជំនួយការបច្ចេកទេស Société du Canal de Provence (SCP) របស់ក្រុមហ៊ុនបារាំង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានចុះត្រួតពិនិត្យ និងវាយតម្លៃប្រព័ន្ធធារាសាស្ត្រកង្ហត ស្ថិតនៅ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីរៀបចំការងារសិក្សាគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្រ្តកង្ហតឱ្យទៅជាប្រព័ន្ធពេញលេញ (Complete Irrigation Scheme) សម្រាប់អនុវត្តការងារសាងសង់ក្នុងផែនការ ឆ្នាំ ២០១៨-២០១៩ ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន AFD ។