របាយការណ៍UN ៖ កម្ពុជា មិននៅក្នុងប្រទេសដែលមានបញ្ហាសិទ្ធិមនុស្សនោះទេ


(ភ្នំពេញ) ៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលមានទីស្នាក់ការក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសកាលពីថ្ងៃទី២០ កញ្ញា បានចេញផ្សាយរបាយការណ៍មួយដោយធ្វើការរិះគន់ បរិហារលើ២៩ ប្រទេសពីបទបានធ្វើទុក្ខបុកម្នេញលើសកម្មជនសិទ្ធិមនុស្ស។ នៅក្នុង របាយការណ៍ដដែល ស្ថានប័នសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានសម្គាល់ ឃើញពីការកើនឡើងជា លំដាប់នៃ ចំនួនប្រទេស ដែលវាយធ្វើបាបលើសកម្មជនសិទ្ធិមនុស្ស។

នៅក្នុង២៩ប្រទេសដែលស្ថិតក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិមាន ប៊ូរុនឌី អេហ្ស៊ីប រវ៉ាន់ដា គុយបា វ៉េណេស៊ុយអេឡា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អាល់ហ្សេរី បារ៉ែន អេរីត្រេ ហុងឌូរ៉ាស អ៊ីរ៉ង់ អ៊ីស្រាអែល ម៉ូរីតានី ម៉ិចស៊ិក ម៉ារ៉ុក អូម៉ង់ ស៊ូដង់ខាងត្បូង ស៊ូដង់ តួកគី ប៉ាគីស្ថាន តាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន អ៊ូសបេគីស្ថាន ចិន ឥណ្ឌា ស្រីលង្កា ភូមា និងប្រទេសថៃ។

អគ្គនាយករងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Andrew Gilmour បានបញ្ជាក់ថា ការធ្វើទុក្ខបុកម្នេញលើ សកម្មជនសិទ្ធិមនុស្ស តាមគ្រប់រូបភាពដោយសារតែពួកគេបានរួមសហការណ៍ជាមួយជាមួយក្រុមប្រឹក្សា ជាទង្វើផ្ទុយនឹងស្មារតី និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានចេញមកថា៖  ចំនួនប្រទេសជាប់ចោទក្នុងបទធ្វើបាបលើស កម្មជនសិទ្ធិមនុស្ស លើកនេះ មានការកើនឡើង បើធៀបនឹងរបាយការណ៍លើកមុនដែលគិតជាមធ្យមមានចំនួន ១៥ប្រទេស ពោលមិនដែលលើសពី ២០ប្រទេសទេ។ ទន្ទឹមគ្នានេះ របាយការណ៍បានទទួលស្គាល់ថា តួលេខជាក់ស្តែងអាចនឹងមានច្រើនជាងនេះ ព្រោះមានករណីខ្លះមិនត្រូវបានគេបង្ហាញ ទេដើម្បីការពារ អត្តសញ្ញាណរបស់ជនរងគ្រោះ។ របាយការណ៍បានលើកឡើងពីស្រ្តីសកម្មជនសិទ្ធិមនុស្សជនជាតិបារ៉ែនម្នាក់ដែលត្រូវបានរដ្ឋអំណាចបារ៉ែនចាប់ខ្លួន រំលោភ និងសម្លាប់ចោល បន្ទាប់ពីស្រ្តីរូបនោះបាននិយាយនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សពីស្ថានការណ៍រំលោភសិទ្ធិមនុស្សនៅបារ៉ែន។

ក្រៅពីប្រើវិធានការសម្លាប់ចោល មានសកម្មជនសិទ្ធិមនុស្សខ្លះទៀតបានរងការវាយធ្វើបាប បញ្ឈប់ពីការងារ ឬមួយក៏រឹបអូសទ្រព្យសម្បត្តិជាដើម។ ក្រុមប្រឹក្សាសិទ្ធិមនុស្សបានកត់សម្គាល់ឃើញថា មានប្រទេសខ្លះបែរជាលើកយកហេតុផលទៅពន្យល់ថា មនុស្សដែលស្ថិតក្នុងផ្ទាំង ស៊ីប របស់ខ្លួន សុទ្ធសឹងជាភេរវជន ឬមួយជាក្រុមមនុស្សដែលបានលួចសហការណ៍ជាមួយបរទេស៕