រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ លោកម៉ននី បណ្ឌិត អភិបាលស្រុកសីុធរកណ្តាល បានចូលរួមជាអធិបតីក្នុងកម្មវិធី សម្ភោធសមាគមន៍ រោងម៉ាសីុន កិនស្រូវ ដែលមានសហគមន៍ចំនួន២២ បានចូលរួមសហការគ្នា រោងម៉ាសីុនកិនស្រូវនេះ មានម៉ាសីុនមួយគ្រឿងដែលអាចកិនស្រូវបាន ១ម៉ោង ៨០០គីឡូក្រោម ហើយក្នុងឆ្នាំ២០១៥ កន្លងទៅរោងម៉ាសីុនកិនស្រូវនេះកិនស្រូវបានប្រមាណ៥៦,៥៣៨ តោន ក្នុង១ឆ្នាំ សមាសភាព ចូលរួមមាន: តំណាងមន្ទីរកសិកម្មខេត្ត ប្រធានការិយាល័យកសិកម្ម មេឃុំរំលេច ប្រធានសហគមន៍ទាំង២២ និងប្រជាជន សរុបប្រមាណ ជាង១០០នាក់។