សម្ពោធវិទ្យាល័យ និងស្ពានបេតុង នៅត្បូងឃ្មុំ


Inaugurat 31 03 16 2 copy

     សំណង់​សិក្សា​វិទ្យា​ល័យ​មួយ និង​ស្ពាន​បេតុង​ថ្មី​ប្រវែង ១៨០​ម៉ែត្រ ក្នុង​ស្រុក​ក្រូច​ឆ្មារ ខេត្ត​ត្បូង​ឃ្មុំ បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា​ ឆ្នាំ ២០១៦ ក្រោម​អធិបតី​ភាព​ សម្តេច​តេជោ​​នាយក​​រដ្ឋ​​មន្រ្តី ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

     សំណង់​វិទ្យា​ល័យ​ប៊ុន​រ៉ានី​ហ៊ុន​សែន​អម្ពរ​វ័ន្ត​ជំនីក គឺ​ជា​វិទ្យា​ល័យ​ថ្មី​មួយ ដែល​ស្ថិត​ក្នុង​ឃុំ​ជំនីក មាន​កម្ពស់​ ៣​ជាន់​… មាន ២៤​បន្ទប់​… មាន បន្ទប់​ទឹក១៤ និង​ឃ្លាំង​ចំនួន​៣​ ។ ចំណែក​ស្ពាន​បេតុង​ព្រែក​តាកុច គឹ​ជា​ស្ពាន​ស្ថិត​ក្នុង​ឃុំ​រកា​ខ្នុរ ស្រុក​ក្រូច​ឆ្មារ ។ សម្តេច​តេជោ​សែន បាន​មាន​ប្រសាសន៍​ថា ទីតាំង​អគារ​សិក្សា​នេះ គឺ​ជា​សាលា​ដែល សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន ​រ៉ានី ហ៊ុន សែន ធ្លាប់​បាន​សិក្សា​កាល​ពី​នៅ​វ័យ​ក្មេង មុន​សង្គ្រាម​ឆ្នាំ ១៩៧០ ។ បើ​រាប់​ទាំង​សំណង់​សិក្សា​ថ្មី​ចុង​ក្រោយ​នេះ​មួយ​ទៀត គឺ​សំណង់​អគារ​សិក្សា​ដែល​ជា​អំណោយ​របស់ សម្តេច​តេជោ​សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​នេះ សរុប​មាន​ចំនួន ២៩៧​ខ្នង ស្មើ​នឹង ១៥៣០បន្ទប់ ហើយ ។ ចំណែក​ស្ពាន​ព្រែក​តា​កុច មាន​ប្រវែង ១៨០​ម៉ែត្រ គឺ​ជា​ស្ពាន​មួយ​ដែល​បាន​ជួយ​សម្រួល​គមនា​គមន៍​ដឹក​ជញ្ជូន​របស់​កសិករ​ច្រើន​ពាន់​នាក់ រវាង​ឃុំ​ជំនីក និង​ឃុំរ​កា​ខ្នុរ នា​ពេល​នេះ ។

     សម្តេច​តេជោ​សែន បាន​ថ្លែង​សន្យា​បង្កើន​ប្រាក់​បៀរ​វត្ស​ជូន​គ្រូប​ង្រៀន​ក្នុង​ពិធី​សម្ពោធ​នៅ​ថ្ងៃ​នេះ ។ សម្តេច​បាន​បញ្ជាក់​ថា ការ​សន្យា​របស់​សម្តេច​ មិន​មែន​ជា​ការ​សន្យា​ខ្យល់​នោះ​ទេ ។ ក្នុង​ពិធី​សម្ពោធ​នោះ​ផង​ដែរ សម្តេច​តេជោ​សែន បាន​​សម្រេច​ផ្តល់​នូវ​ផ្លូវ​លំ​ជន​បទ​ក្នុង​ស្រុក​ត្បូង​ឃ្មុំ ដែល​បាន​ស្ថាបនា និង​ជួស​ជុល​ហើយ សរុប ២៤​ខ្សែ មាន​ប្រវែង ១៧០​គីឡូ​ម៉ែត្រ ថែម​ទៀត ក្នុង​នោះ​រួម​មាន​ផ្លូវ​ចាក់​ក្រាល​ក្រួស​ក្រហម​ប្រវែង ៧៧​គីឡូ​ម៉ែត្រ​… ផ្លូវ​ក្រាល​កៅ​ស៊ូ​ប្រវែង ៩១​គីឡូ​ម៉ែត្រ​… ផ្លូវ​ក្រាល​បេតុង​ប្រវែង​ ២​គីឡូ​ម៉ែត្រ ។ ដោយ​ឡែក​ខេត្ត​ត្បូង​ឃ្មុំ គ្រោង​បើក​ការ​ដ្ឋាន​នៅ​ដើម​ឆមាស​ទី២ ឆ្នាំ ២០១៦​នេះ ក្នុង​ការ​ស្ថាប​នា​ផ្លូវ ២៩​ខ្សែ ប្រវែង ៣៣៩​គីឡូ​ម៉ែត្រ ក្នុង​នោះ​រួម​មាន​ផ្លូវ​ក្រាល​ក្រួស​ក្រហម ១២០​គីឡូ​ម៉ែត្រ​… ផ្លូវ​កៅ​ស៊ូ ១៧៧​គីឡូ​ម៉ែត្រ និង​ផ្លូវ​បេតុង​ប្រវែង​ ៤២​គីឡូ​ម៉ែត្រ ផង​ដែរ ។

     កម្ពុជា​ក្នុង​សម័យ​តេជោ​សែន ត្រូវ​គេ​ចាត់​ទុក​ថា​ជា​សម័យ​នាំ​ប្រទេស​រុង​រឿង បំបាត់​សង្គ្រាម​ស៊ីវិល​ក្នុង​ស្រុក​… បំបាត់​តំបន់​អបគមន៍ និង​បាន​ប្រមូល​ក្រុម​គណ​បក្ស​នយោ​បាយ ដែល​ឈ្លោះ​គ្នា​ ឱ្យ​ស្ថិត​ក្រោម​ដំបូល​រដ្ឋ​ធម្មនុញ្ញ​តែ​មួយ​… ក្រោយ​ម្លប់​ព្រះ​មហា​ក្សត្រ​តែ​មួយ និង​ក្រោម​រាជ​រដ្ឋា​ភិបាល​តែ​មួយ ។ ក្នុង​សម័យ​តេជោ​សែន​នេះ​ផង​ដែរ អគារ​ស្កឹម​ស្កៃ​រាប់​សិប​ជាន់​ដែល​កម្ពុជា​ក្នុង​ប្រវត្តិ​សាស្ត្រ​មិន​ធ្លាប់​មាន បាន​កើត​ឡើង​ជា​ច្រើន​… សំណង់​ស្ពាន​អាកាស​… ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​… ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់​… ទន្លេ​សាប​… ទន្លេ​សេកុង​… ទន្លេ​សេ​សាន ។ល។ បាន​បង្កើត​ឡើង​ជា​មួយ​នឹង​សមិទ្ធ​ផល​ជា​ច្រើន​ទៀត ដែល​កម្ពុជា​ក្នុង​សម័យ​អតីត​កាល​មិន​​ធ្លាប់​មាន​សោះ​ឡើយ ។

Inaugurat 31 03 16 3  Inaugurat 31 03 16 4

Inaugurat 31 03 16 5  Inaugurat 31 03 16 6

Inaugurat 31 03 16 7