នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញចុះសាកសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជនកម្ពុជា


នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញចុះសាកសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជនកម្ពុជា នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល និងបានរកឃើញអតីតយុទ្ធជនពីរគ្រួសារកំពុងជួបការលំបាកក្នុងជីវភាពនិងពុំមានផ្ទះស្នាក់នៅ មិនសមរម្យ ដែលមានឈ្មោះ ១- ឈ្មោះ​ ត្រឹង​ សាវឿន (ជនពិការ)​ ​នៅភូមិព្រៃទទឹង​ ឃុំ​ក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានកូនចំនួន៣នាក់ និងទី២- ឈ្មោះ​ ហួង​ ឆន​(ជនពិការ)​ នៅភូមិ ចំការគួយ​ ឃុំ​ព្រែកពួច​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល មានកូនចំនួន៥នាក់ ។
ក្នុងឱកាសនោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចផ្តល់ផ្ទះ២ខ្នងជូនអតីតយុទ្ធជនយើង ទាំង២ គ្រួសារ ។
អតីតយុទ្ធជនយើងទាំងពីរគឺមិនបានពឹងតែប្រាក់ឧបត្ថម្ភ របស់រដ្ឋទេគឺពួកគាត់បានធ្វើការងារបន្ថែមជាសន្តិសុខ នៅយាន្តដ្ឋានជួសជុលរថយន្តថែមទៀតផង ដើម្បីបានថវិកាបន្ថែមជួយទ្រទ្រង់ជីវភាពរស់ក្នុងគ្រួសារ ។ ក្នងនាមសមាគមអតីតយុទ្ធជន សូមថ្លែងអំណរគុណចំពោះម្ចាស់យានដ្ឋាន ម្ចាស់សហគ្រាសដែលបានទទួលយកអតីតយុទ្ធជនយើងទៅបំរើការងារ ។