សម្តេចមហាមន្ត្រី គុយ សុផល ផ្ញើសារលិខិតជូនពរលោកជំទាវ អ៊ូ សាន សាយ ឈុំ ក្នុងឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥


សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតជូនពរលោកជំទាវ អ៊ូ សាន សាយ ឈុំ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខួបអនុស្សាវរីយ៍លើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»។

នៅក្នុងសាលិខិតរបស់សម្តេចមហាមន្ត្រី គុយ សុផល មានខ្លឹមសារដូចនេះថា « នៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង ខ្ញុំសូម សម្តែងនូវអំណរសាទរ និងសូមកោតសរសើរដ៏ស្មោះ ជូន លោកជំទាវ ដែលបានលះបង់កម្លាំងកាយចិត្ត ចូលរួមក្នុងការលើកកម្ពស់កិត្តិយស តម្លៃស្ត្រី និងតួនាទីរបស់ស្ត្រីនៅកម្ពុជា និងបានរួមចំណែកបរិច្ចាគធនធាន-សម្ភារៈ ក្នុងការងារមនុស្សធម៌ ដើម្បីចូលរួមកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើនរុងរឿង»។

ក្នុងឱកាសដ៏បវរមហាប្រសើរថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ គុណបារមីវត្ថុ ស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះមេត្តាប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ ប្រការ ជូន លោកជំទាវ និងសម្តេចវិបុលសេនាភក្តី ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕