សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតជូនពរសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខួបអនុស្សាវរីយ៍លើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»។
នៅក្នុងសាលិខិតរបស់សម្តេចមហាមន្ត្រី គុយ សុផល មានខ្លឹមសារដូចនេះថា «នៅក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង ខ្ញុំសូមសម្តែងនូវអំណរសាទរ និងសូមប្រសិទ្ធពរជ័យ បវរមហាប្រសើរជូនចំពោះ សម្តេចធម្មវិសុទ្ធវង្សា សូមបានប្រកបនូវសេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ និងសូមសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត»។
ខ្ញុំបាទសូមគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់ ជូនសម្តេចធម្មវិសុទ្ធវង្សា ដែលបានលះបង់កម្លាំងកាយ និង់កម្លាំងចិត្ត ក្នុងការលើកកម្ពស់កិត្តិយស តម្លៃស្ត្រី សេចក្តីថ្លៃថ្នូររបស់ស្ត្រីនៅកម្ពុជា និងយ និងយកចិត្ត ទុកដាក់អំពីទុក្ខលំបាករបស់ប្រជារាស្ត្រ ព្រមទាំងបានចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពព ង់ដល់សកម្មភាពពុទ្ធសាសនា មនុស្សធម៌ និងសង្គម ប្រកបដោយគុណធម៌ ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា»។
ជាថ្មីម្តងទៀត ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះខ្ញុំបាទសូមបួងសួងដល់គុណព្រះរតនត្រ័យ គុណបារមី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះមេត្តាប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការ ជូន សម្តេច ធម្មវិសុទ្ធវង្សា និងសម្តេចអគ្គមហាពញាចក្រី ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕