សម្ដេចភក្ដី សាយ ឈុំ អញ្ជើញជាអធិបតីប្រទានភ្លើងបូជាសព ឯកឧត្តម អ៊ុ ម៉ាន្នូរីន


ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រទានភ្លើងបូជាសព ឯកឧត្តម អ៊ុ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ០៨:៤៥នាទី ក្នុងជន្មាយុ៩៣ឆ្នាំ ដោយជរាពាធ នៅទីមេរុ មុខវត្តបទុមវតី។
សូមអោយវិញ្ញាណក្ខ័ន្ធ ឯកឧត្តម អ៊ុ ម៉ាន្នូរីន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕