សម្តេចអគ្គមហាពញាចក្រី ហេងសំរិន អនុញ្ញាត្តអោយឯកឧត្តមសាស្រ្តចារ្យ ផនពេជ្រ វិចិតឆុលឆៃ ប្រធានសភានីតិប្បញ្ញាត្តិនៃព្រះរាជាណាចក្រថៃចូលជួបសម្តែងការគួរសម


នៅព្រឹកថ្ងៃទី២ខែតុលាឆ្នាំ២០១៧នេះ សម្តេចអគ្គមហាពញាចក្រី ហេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសភាតំបន់អាស៊ីបានអនុញ្ញាត្តអោយឯកឧត្តមសាស្រ្តចារ្យ ផនពេជ្រ វិចិតឆុលឆៃ ប្រធានសភានីតិប្បញ្ញាត្តិនៃព្រះរាជាណាចក្រថៃចូលជួបសម្តែងការគួរសមនិងធ្វើសវនាការនៅសណ្ឋារគារសុខាភ្នំពេញរ៉េស៊ីដង់។
ក្នុងឱកាសនោះសម្តេចអគ្គមហាពញាចក្រី ហេងសំរិន បានស្វាគមន៌ចំពោះឯកឧត្តមសាស្រ្តចារ្យផនពេជ្រ វិចិតឆុលឆៃនិងគណប្រតិភូនៅកម្ពជានាពេលនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងនិងចូលរួមចំណែកលើកកម្ពស់ស្ថាប័នសភាតំបន់អាស៊ីអោយមានតួនាទីកាន់តែមានសារៈសំខាន់នៅក្នុងតំបន់អាស៊ីយើង៕