ឯកឧត្តម ម៉ៅ ភិរុណ៖ រៀបចំប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ០១ តុលា ឆ្នាំ២០១៧


នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ នៅវត្តដំណាក់អំពិល ស្ថិតនៅក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានរៀបចំប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ០១ តុលា ឆ្នាំ២០១៧ ក្រោមប្រធានបទ ” សមាគមមនុស្សចាស់ជាយន្កការដ៏សំខាន់ក្នុងការចូលរួមបង្កើន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ គ្រួសារ និងសង្គមជាតិ” ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានកិត្តិយសអនុគណៈកម្មការខេត្តកណ្តាលដើម្បីមនុស្សចាស់។ សមាសភាពអញ្ជើញចូលរួម មាន៖ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, ក្រុមប្រឹក្សា គណៈអភិបាលស្រុក មេឃុំគ្រប់ឃុំនៃស្រុកអង្គស្នួល, ប្រជាការពារ ប្រជាពលរដ្ឋ និងសមាជិកសមាគមន៍មនុស្សចាស់ក្នុងស្រុក សរុបចំនួន៤៥០ នាក់។