ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត័្ន បើកកិច្ចប្រជុំថ្នាក់ដឹកនាំ កសហវ


ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ បានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ កសហវ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មលើកទី២ នៃច្បាប់ស្តីពីសារពើពន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត័្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។