សកម្មភាព របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះកាយបើមុខទឹកហូររំដោះទឹកចេញពីក្រុងសៀមរាប


សកម្មភាព របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះកាយបើមុខទឹកហូររំដោះទឹកចេញពីក្រុងសៀមរាប និងស្រុកប្រាសាទបាគង នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧
ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរមូលដ្ឋាន បានចុះកាយមុខទឹកហូររំដោះនេះនៅផ្លូវស្វាយធំ ដើម្បីរំដោះទឹកចេញពីក្រុងសៀមរាបមួយផ្នែក និងស្រុកប្រាសាទបាគង។
សូមបញ្ជាក់ថាប្រទេសកម្ពុជាទទួលរងនូវប្រព័ន្ធសម្ពាធទាប ដែលបង្កជាភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេស ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។ កត្តានេះ នឹងបង្កជំនន់ទឹកភ្លៀង នៅតាមតំបន់មួយចំនួន។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តមេត្តាយោគយល់ចំពោះបញ្ហានេះ ដោយនេះជាកត្តាធម្មជាតិ បង្កភ្លៀងធ្លាក់ច្រើនលើសពីបរិមាណដែលប្រព័ន្ធបង្ហូរអាចរំដោះទាន់ពេលវេលា។