លោក ធន ធឿន បានជំរុញដល់នាយទាហានពលទាហានត្រូវបន្តថែរក្សាសុខសន្តិភាពស្ថេរភាពឲ្យបានល្អជូនប្រជាពលរដ្ឋ


កំពង់ឆ្នាំងៈ លោកឧត្តមសេនីយ៍ត្រី ធន ធឿនមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានជំរុញដល់នាយទាហាន ពលទាហានត្រូវថែរក្សាសុខសន្តិភាព ស្ថេរភាពឲ្យបានល្អជូនប្រជាពលរដ្ឋក្នុង មូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនឲ្យបានល្អ។
លោក បានជំរុញបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា​ ប្រចាំខែកញ្ញា​ និងលេីកទិសដៅអនុវត្តបន្ត នាព្រឹកថ្ងៃទី០២ ខែតុលាឆ្នាំ២០១៧ នៅសាលប្រជុំតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងដោយមានការចូលរួមពីនាយទាហានពលទាហានចំណុះតំបន់ប្រតិបត្តិការសឹងរងខេត្តផងដែរ។

លោក ធន ធឿន បានជំ រុញបន្តទៀតថាៈត្រូវត្រៀមលក្ចណៈឲ្យបានជាប់ជាប្រចាំដេីម្បីជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយនិងគ្រោះធម្មជាតិដោយយថាហេតុក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានទាន់ពេលវេលា។

លោក ធន ធឿន ក៏បានផ្ដាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំង
អស់ដាច់ខាតត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងប្រឆាំងចំពោះរាល់ការប៉ុនប៉ងទាំងឡាយណាដែលមានបំណងធ្វើបដិវត្តពណ៌ ឬផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលនាំទៅដល់ការបំផ្លាញនូវសុខសន្តិភាព៕