អគ្គីសនីកម្ពុជា បានចុះហត្ថលេខាជាមួយធនាគារឯកទេសវីង ក្នុងការជួយសម្រួលប្រជាជន ៦ខេត្តដទៃទៀត ក្នុងការបង់សេវាអគ្គីសនី ។
ការចុះហត្ថលេខានេះ គឺជាលើកទី២ ហើយ បន្ទាប់ពីការចុះហត្ថលេខាដំណាក់កាលទី១ គឺមានតែ ៥ខេត្ត និងរាជធានី រួមមានខេត្តកណ្តាល សៀមរាប បាត់ដំបង ព្រះសីហនុ ។ ការចុះហត្ថលេខាលើកទី២ រវាងអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ និងអគ្គនាយកធនាគារឯកទេសវីង លោក ចូចូ ម៉ាឡូឡូស រួមមាន ៦ខេត្តបន្ថែមទៀត រួមមានៈ ខេត្តកំពង់ស្ពឺ តាកែវ កំពង់ចាម បន្ទាយមានជ័យ កំពត និងខេត្តស្វាយរៀង ។
លោក កែវរតនៈ បានថ្លែងថា ការបង់ថ្លៃតាមរយៈវីង គឺមានតម្លៃត្រឹមតែ ២ពាន់រៀលតែប៉ុណ្ណោះ ដែលមានភាពរហ័ស ងាយស្រួល ស្វែងរកកន្លែងបង់ថ្លៃភ្លើងបាននៅជិតផ្ទះ និងចំណេញពេលវេលា ជាជាងការចំណាយពេលធ្វើដំណើរបង់ប្រាក់ផ្ទាល់នៅអគ្គីសនីកម្ពុជា ។