ជប៉ុនបានផ្ដល់ជំនួយ ១៨២លានដុល្លារអាម៉េរិក ដល់កម្ពុជា សម្រាប់ជួសជុលកំណាត់ផ្លូវជាតិលេខ១ និងសកម្មភាពដោះមីន ។ ជំនួយតាមរយៈអង្គការ Jica របស់ជប៉ុន បានធ្វើតាមរយៈការចុះកិច្ចព្រមព្រៀងនៅថ្ងៃទី៣១ ខែមីនា ក្នុងការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការទឹកប្រាក់ចំនួន ២២ពាន់ ១៣លានយ៉េន ដែលស្មើនឹង ១៨២លានដុល្លារអាម៉េរិក ។
ជំនួយនៃគំរោងទាំងនេះ គឺសម្រាប់ធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥… ស្ពានជ្រោយចង្វារនិងគាំទ្រដល់សកម្មភាពដោះមីន ។ ការចុះហត្ថលេខានៃកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាននេះ ធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខាងភាគីកម្ពុជាតំណាងដោយ ឯកឧត្តមរដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន និងប្រធានអង្គការ Jica លោក Itsu Adachi ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ឯកឧត្តម អូន ពន្ធ័មុនីរត្ន័ បានថ្លែងសន្យាថា កម្ពុជានឹងយកប្រាក់កម្ចី និងជំនួយទាំងនោះទៅប្រើប្រាស់ឲ្យមានប្រសិទ្ធិភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់ ។