ពិធីបិទវគ្គបណ្តុះបណ្តាលអប់រំនយោបាយកំរិតមូលដ្ឋានជំនាន់ទី២ និងប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមចំនួន១៨១រូប នារសៀលថ្ងៃអាទិត្យទី៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងឯកឧត្តម យស ផានីត្តា សមាជិកគណៈកម្មាធិការកណ្ដាល និងជាផ្នែកបណ្តុះបណ្តាល យុវជនគណបក្សថ្នាក់កណ្តាលនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។
ក្នុងឱកាសនោះឯកឧត្តម អ៊ុយ រី បានកោតសសើរចំពោះការខិតខំរបស់លោក លោកស្រី ដែលបានចំណាយពេលវេលា និងគោរពបាននូវបទបញ្ជារបស់វគ្គ ដែលបានចូលរួមក្នុងវគ្គសិក្សានេះ ដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់។
ឯកឧត្តម អ៊ុយ រី បានបន្តថា ឆ្លងកាត់តាមរយៈការបណ្តុះបណ្តាលរយៈពេល២ថ្ងៃកន្លះកន្លងមក ចាប់ពីថ្ងៃទី២-៤ ខែឧសភា ឆ្នាំ២០២៥ គឺពិតជាធ្វើឲ្យសិក្ខាកាមគ្រប់រូបទទួលបាននូវធាតុចូលដ៏សំខាន់ ជាពិសេសតាមរយៈ ការធ្វើជាមន្រ្តីដ៏ល្អប្រពៃរបស់គណបក្ស គឺទាមទារឲ្យមានទាំងសមត្ថភាព ទាំងគុណធម៌ មានគុណធម៌ គឺមានអត្តចរិត សីលធម៌ល្អប្រពៃ ស្របនឹងលក្ខន្តិកៈគណបក្ស ហេតុនេះទើបគណបក្សបានរៀបចំឲ្យមានវគ្គ បណ្តុះបណ្តាលនេះឡើង ក្នុងន័យពង្រឹង និងបង្កើនសមត្ថភាពមន្រ្តីគណបក្ស ហើយសិក្ខាកាមដែលបានឆ្លងកាត់វគ្គអប់រំនយោបាយរបស់គណបក្ស មិនគ្រាន់តែជាកម្លាំងដ៏សកម្មក្នុងការកសាង និងការពារមាតុភូមិបច្ចុប្បន្ននេះ ប៉ុណ្ណោះទេ តែក៏ជាកម្លាំងបន្តវេន ដើម្បីរក្សាការពារនូវបុព្វហេតុដ៏ឧត្តុង្គឧត្តមរបស់គណបក្សនាពេលអនាគតថែមទៀត។
ឯកឧត្តម អ៊ុយ រី ក៏បានសំណូមពរឲ្យសិក្ខាកាមក្នុងជំនាន់ទី២នេះ សូមចូលរួមចែករំលែកបទពិសោធន៍ ដែលទទួលពីវគ្គនេះ ត្រូវធ្វើការផ្សព្វផ្សាយបន្ត ដើម្បីបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានរៀងរបស់ខ្លួន។
ក្នុងឱកាសនោះឯកឧត្តម យស ផានីត្តា បានលើកឡើងអំពីដំណើរការ នៃវគ្គសិក្សាលើកកម្ពស់សមត្ថភាពមន្រ្តីបន្តវេន និងបានកោតសសើរដល់សិក្ខាកាម នៃវគ្គអប់រំនយោបាយ កំរិតមូលដ្ឋាន ជំនាន់ទី២ ទាំងអស់ គឺជាធនធានរបស់បក្ស ដែលបានប្រតិបត្តិបានយ៉ាងល្អ ទាំងវិន័យ ទំនាក់ទំនង ការគោរពពេលវេលា និងការស្តាប់បទឧទ្ទេសនាមចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ ពីថ្នាក់ដឹកនាំគណបក្ស ទទួលបាននូវពុទ្ធិថ្មីៗ មេរៀន របាយការណ៍ យល់ពីគោលបំណងគោលនយោបាយរបស់បក្ស បទពិសោធន៍ដឹកនាំ ពិសេសសមត្ថភាពត្រិះរិះពិចារណា ការទទួលខុសត្រូវសម្រាប់មន្រ្តីបន្តវេនទាំងបច្ចុប្បន្ន និងទៅអនាគតផងដែរ៕