ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អញ្ចើញចូលរួមពិធីប្រគល់សេចក្តីសម្រេច និងតែងតាំងសមាជិកក្រុមការងារគណបក្សចុះជួយតាមបណ្តាលភូមិ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប


ព្រឹកថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប និងជាប្រធានក្រុមការងារខេត្តចុះជួយក្រុងសៀមរាប អញ្ចើញចូលរួមពិធីប្រគល់សេចក្តីសម្រេច ស្តីពីការកែសម្រួល និងតែងតាំងបន្ថែមសមាជិកក្រុមការងារគណបក្សចុះជួយតាមបណ្តាលភូមិ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ប្រមាណ ២០០ នាក់ ក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ។

ក្នុងនោះ ឯកឧត្តម បណ្ឌិត បានណែនាំគោលការណ៍មួយចំនួន ដែលគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានដាក់ចុះ ក្នុងគោលដៅឆ្ពោះទៅកាន់ភាពជោគជ័យ ក្នុងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ក្រុមការងារគណបក្សចុះជួយភូមិ ចុះជួយសង្កាត់ ទូទាំងក្រុងសៀមរាប។

ឯកឧត្តម បណ្ឌិត ក៏បានគូសបញ្ជាក់ចំពោះថ្នាក់ដឹកនាំក្រុមការងារចុះជួយភូមិ ត្រូវត្រួតពិនិត្យផែនការការងារ និងក្រើនរំលឹកឡើងវិញអំពីផែនការកន្លងមក ព្រមទាំងលើកទិសដៅបន្ថែមសំដៅពង្រឹង និងជម្រុញការធ្វើបញ្ជីបច្ចុប្បន្នភាពលើសៀវភៅគ្រួសារបក្ស និងជម្រុញសមាជិកបក្សទាំងអស់ ដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ការក៏សាងសមាជិកបក្សក្នុងជួរយុវជន ។

ឯកឧត្តម បណ្ឌិត ក៏ស្នើឲ្យ ក្រុមការងារចុះជួយភូមិទាំងអស់ ត្រូវបន្តប្រពៃណី វប្បធម៌​របស់គណបក្សប្រជាជនកម្ពុជា ដែលមានប្រជាប្រីយ៍ភាពជាយូលុងមកហើយនោះ គឺឲ្យស្ថិតនៅជាប់ជាមួយប្រជាជន គ្រប់ កាលៈទេសៈ ព្រមទាំងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសមាជិកខ្លួន ដែលជួបនូវការលំបាកក្នុងជីវភាពគ្រួសារ​ និងបន្តចុះសកម្មភាពអោយដល់ខ្នងផ្ទះ តាមមូលដ្ឋានភូមិរៀងៗខ្លួន ។