ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បើកវគ្គអប់រំនយោបាយទី១ជូនដល់យុវជនខេត្ត


ខេត្តកំពង់ចាម៖ នៅព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបាធាយ ទទួលបន្ទុក ការងារយុវជន បានធ្វើពិធីបើកវគ្គអប់រំនយោបាយវគ្គទី១ នៅទីស្នាក់ការគណបក្សស្រុក ក្រោមអធិបតីភាព ឯកឧត្តម ឈឹម សារ៉េត ប្រធានក្រុមការងារ និងលោក ឡោ ចាន់លី អភិបាលនៃគណៈអភិបាលស្រុកបាធាយ និងជាប្រធានគណបក្សស្រុក ។
ពិធីបើកវគ្គនេះដែលមានសិក្ខាកាមសរុបប្រមាណ ១៥០នាក់ ជាសកម្មជនយុវជន។ លោក ឡោ ចាន់លី ប្រធានគណបក្ស ស្រុកបានឡើងធ្វើរបាយការណ៍បង្ហាញជូន និងមានមតិសំណេះសំណាលទៅកាន់សិក្ខាកាម បន្ទាប់មក ឯកឧត្តម ឈឹម សារ៉េត ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបាធាយ ទទួលបន្ទុកការងារយុវជន បានផ្ដាំផ្ញើ ដល់សាខា បក្សគ្រប់លំដាប់ថ្នាក់បន្តការយកចិត្តទុកដាក់ ប្រព្រឹត្តតែអំពើល្អ ពិសេសបងប្អូន សកម្មជនយុវជន ត្រូវចូលរួមបម្រើ និងយកអាសារ ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ទាក់ទាញពង្រឹងស្មារតីដល់ប្រជាពលរដ្ឋឲ្យមានកាន់តែមានការជឿទុកចិត្ត។ ក្នុងនាមជាសកម្មជនយុវជន នៃគណបក្សកាន់អំណាចចាំបាច់ត្រូវចេះដឹងសុខទុក្ខ រាស្រ្តគ្រប់កាលៈទេសៈ ដោះស្រាយ តម្រូវការជូនពួកគាត់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ខិតខំអូសទាញកម្លាំង ដើម្បីឈានយកជ័យជំនះលើការបោះឆ្នោត ឆ្នាំ២០១៧ និង២០១៨ឲ្យខានតែបាន៕
Youth 2-4-2016 (1)​​​​​​​​​​​​​​​​​​​​​​​​​​​​                                             Youth 2-4-2016 (4)
Youth 2-4-2016 (5)                                           Youth 2-4-2016 (3)