វឌ្ឍនភាពការងារសប្ដាហ៍ទី១ ខែតុលា ឆ្នាំ២០១៧ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង


១-ការងារថែទាំជាប្រចាំ ដោយក្រាលថ្មចាក់កៅស៊ូ(MACADAM+DBST)លើផ្លូវជាតិ ផ្លូវខេត្ត ចំនួន៧ខ្សែ ប្រវែង ១០៩.៨៩០គីឡូម៉ែត្រដោយជួសជុល តាមសំបុកមាន់ ស្នាមផត ប្រេះ សម្រេចបាន ៦៦%។
២-ការងារស្ថាបនាលូបេតុងអ៊ុយ តាមបណ្ដោយផ្លូវជាតិលេខ១ ចំនួន ៤កន្លែង ប្រវែង ១.៧០០គីឡូម៉ែត្រ សម្រេចលទ្ធផលបាន ៥២%។
៣-ការងារថែទាំជាប្រចាំ លើផ្លូវក្រុង ដោយក្រាលថ្ម
ចាក់កៅស៊ូ(MACADAM+DBST) ចំនួន១៥ខ្សែ ប្រវែង ១២,៨៥៩គីឡូម៉ែត្រ សម្រេចលទ្ធផលបាន ៧០%៕