ឯកឧត្តម ស្បោង សារ៉ាត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីជួបសំណេះសំណាល ចែកអំណោយដល់ប្រជាពលរដ្ឋចំនួន៣០០គ្រួសារ ចែកមួកសុវត្ថិភាព១០០មួក និងអំពូលសូឡា ៣០ នៅឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង


ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ស្បោង សារ៉ាត សមាជិកកម្មាធិការកណ្តាល និងជាប្រធានគណ:កម្មាធិការគណបក្សខេត្តព្រៃវែង ឯកឧត្តមបណ្ឌិត ងិន បាណាល់ សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សមូលដ្ឋានស្រុកបាភ្នំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវអំណោយមួយចំនួន ជូនប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ នៅឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ពិធីជួបសំណេះសំណាលនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
អំណោយដែលបាននាំយកមកចែកជូននៅពេលនោះ មាន :១.អង្គ១០គីឡូ ២.ត្រីខមួយយួរ ៣.ប្រេងឆាមួយដប ៤.មីមួយកេះ
៥.ទឹកស៊ីអ៉ីវមួយយួរ ៦.ថវិកា១០,០០០រៀល។ បានចែកមួកសុវត្តិភាពជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូចំនួន១០០មួក។រួមទាំងបង្គោលសូឡាចំនួន៣០ដើម។ ឧកញា ហេង ឡុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជើងភ្នំបានចូលរួមចំណាយរៀបចំអស់១.២៥៦.០០០រៀលផងដែរ៕