វេទិកាសាធារណៈ ស្តីពី ឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ មុននឹងចេញបណ្ណ័កម្មសិទ្ធស្របច្បាប់ជូន


មន្ត្រីបច្ចេកទេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត នាព្រឹកថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៦ នៅបរិវេណដីវាលក្នុងឃុំអន្លង់វិល បានរៀបចំពិធីប្រកាសបិទ ផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងរយៈពេល ៣០ថ្ងៃ សម្រាប់ឲ្យប្រជាពលរដ្ឋ ដែលមានក្បាលដី នៅក្នុងភូមិព្រែកតាគង់ ភូមិអន្លង់វិល និង ភូមិផ្លូវក្របី ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មកពិនិត្យ និងធ្វើការផ្ទៀងផ្ទាត់ មុននឹងចេញបណ្ណ័កម្មសិទ្ធស្របច្បាប់ជូន ។
ពិធីបិទផ្យាយនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត មន្ត្រីអនុវត្តកម្មវិធីផ្ទាល់ លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ និង បងប្អូន ពុកម៉ែ មាមីង ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីជាច្រើននាក់ផងដែរ ។
នេះគឺជាសមិទ្ធិផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដោះស្រាយ និង កែទម្រង់ស៊ីជម្រៅលើវិស័យដីធ្លី សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានកាន់កាប់ដី ប្រកបដោយសុវត្ថិភាព រឹងមាំ និង ស្របច្បាប់ ពោលគឺពួកគាត់មានដីសម្រាប់ធ្វើកសិកម្ម សិប្បកម្ម អាជីវកម្ម ក្នុងន័យលើកកម្ពស់ជីវភាព និង កាត់បន្ថយភាពក្រីក្រ ។
Land 2-4-2016 (2)                                  Land 2-4-2016 (3)
Land 2-4-2016 (4)                                 Land 2-4-2016 (5)
Land 2-4-2016 (6)                               Land 2-4-2016 (7)
Land 2-4-2016 (9)                               Land 2-4-2016 (8)