ឯកឧត្តម ម៉ែន វិបុល ចូលកាន់តំណែងជា ប្រធានគណបក្ស ប្រជាជនកម្ពុជា ខេត្តស្វាយរៀងជំនួស ឯកឧត្តម ជៀង អំ


លោកជំទាវ ម៉ែនសំអន សមាជិកាគណ:អចិន្រ្តៃយ៍ គណ:កម្មាធិការ កណ្តាលប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារ ចុះជួយខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២ខែមេសាឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតី ប្រកាស តែងតាំងមុខដំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ដោយឯកឧត្តម ជៀងលត្រូវ ផ្ទេរភារកិច្ច ទៅបំពេញ ភារកិច្ចនៅថ្នាក់ជាតិនិងតែងតាំង ឯកឧត្តមម៉ែនវិបុលជាប្រធាន គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង។
ថ្លែងនៅក្នុងពិធីនោះ លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ផ្តាំផ្ញើរ នូវការសាកសួរសុខទុកពី សំណាក់ សម្តេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា ដោយ ការនឹករលឹកដល់សមាជិកបក្ស ទាំងអស់ នឹងរួមគ្នា បង្កើនប្រជាប្រិយភាពបន្ថែមទៀត ដើម្បីយើងបន្តឈ្នះឆ្នោតនាំមកការរីកចំរើន ជូនប្រទេសជាតិ ន្ថែមទៀត។ហើយសូមធ្វើកាកោតសរសើរនិងគាំទ្រចំពោះលទ្ធផលដែលគណៈកម្មាធិការគណបក្ស ខេត្តស្វាយរៀងគាំទ្រឯកឧត្តម ម៉ែនវិបុលជាប្រធានបក្សខេត្តហើយលោកជំទាវជឿជាក់ថាឯកឧត្តម ម៉ែនវិបុលនិងមានសមត្ថភាពគ្រប់គ្រាន់ក្នុងចូលរួមដឹកនាំបក្សអោយមានការគាំទ្រពីប្រជាពលរដ្នកាន់ច្រើនទ្បើងនិងមានប្រៀបឈ្នះក្នុងការបោះឆ្នោះនាពេលខាងមុងមុខនេះ។
លោកជំទាវម៉ែនសំអនជំរុញអោយអាជ្ញាធរខេត្តត្រូវរួមគ្នាធានាស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ សាធារណះជាមួយការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។និងសូមអំពាវដល់ អាជ្ញាធរគ្រប់លំដាប់ ថ្នាក់មេត្តាខិតខំថែរក្សារបៀបរៀបរយសាធារណះ​អនុវត្តអោយបានភូមិឃុំមានសុវត្ថិភាព បន្តជំរុញការកសាង ហេដ្ឋារចនា សម្ព័នរូបវន្ត័លើគ្រប់វិស័យ ព្រមទាំងធ្វើយ៉ាងណាអោយសមិទ្ធផលនានា ដែលយើងបានកសាង ទាំអស់បានដំណើរល្អគង់វង្សយូរអង្វែងនិងសូមអំពាវនាវថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ត្រូវជួយរិះរកវិធីដោះស្រាយជួយក្នុងករណីបន្ទាន់នានាដូចជាការចុះអប់រំប្រជាពលរដ្នត្រូវចេះថែរក្សាទឹកទុកអោយបានល្អសំរាប់ប្រើប្រាស់រដូវប្រាំងនិងបង្កើនការប្រុងប្រយត្ន័ចំពោះអគ្គីភ័យនានាព្រោះសម្ពាធកំដៅអាចទ្បើងដល់៤០ទៅ៤១ដឺក្រេហើយរដូវប្រាំងអូសបន្លាយរយះពេលយូខុសប្រក្រតី។ហើយផ្សព្វផ្សាយច្បាប់ចរាចរណ៍ ផ្លូវគោកអោយបានទូលំទូលាយ ដល់ប្រជាពលរដ្នបានយល់ជ្រួតជ្រាបដើម្បីអនុវត្តច្បាប់នេះទទួលបានជោគជ័យ។
Men Saman 2-4-2016 (4)                                           Men Saman 2-4-2016 (5)
Men Saman 2-4-2016 (6)
Men Saman 2-4-2016 (8)
Men Saman 2-4-2016 (1)