កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរាជរដ្ឋាភិបាល ស្តីពី ការដាក់ឱ្យអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥


នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.អ.ទ.ស. បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរាជរដ្ឋាភិបាល ស្តីពី “ការដាក់ឱ្យអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃ គ.អ.ទ.ស., តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, សមាគមក្នុងឧស្សាហកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធ។