ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ បានដឹកនាំប្រជុំក្រុមការងារលេខាធិការដ្ឋាន នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤


ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ បានដឹកនាំប្រជុំក្រុមការងារលេខាធិការដ្ឋាន នៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ ដើម្បីពិភាក្សាការងារដែលមានកំណត់ក្នុងសេចក្ដីសម្រេចលេខ ០០៧/២៥ អធក.ស.ស.រ ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច នៅទីស្ដីការក្រសួងអធិការកិច្ច សាលប្រជុំសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន D-៦០១៕