ឯកឧត្តម សាយ សំអាល់ ស្នើឱ្យក្រុមហ៊ុនជប៉ុនចូលរួមសិក្សាពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីលើការគ្រប់គ្រងថាមពល


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី១០ ខែតុលានេះ បានស្នើក្រុមហ៊ុនបច្ចេកវិទ្យា MinebeaMitsumi របស់ប្រទេសជប៉ុនធ្វើការរួមគ្នាជាមួយនឹងអ្នកជំនាញក្រសួងបរិស្ថានដើម្បីអាចចូលរួមសិក្សាពីការប្រើប្រាស់ថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងគោលបំណងលើកកម្ពស់ និងការឆ្លើយតបទៅនឹងការវិវឌ្ឍនៃសង្គមនាពេលបច្ចុប្បន្ននេះ។
ជំនួបនៃកិច្ចពិភាក្សានេះ គឺលើកឡើងពីការវិវឌ្ឍ និងយន្តការឆ្ពោះទៅមុខរបស់ក្រុមហ៊ុនជប៉ុនចំពោះការតម្លើងប្រព័ន្ធបំភ្លឺតាមផ្លូវសាធារណៈជាមួយនឹងប្រព័ន្ធគ្រប់គ្រងគ្មានខ្សែរក្នុងទីក្រុងភ្នំពេញ និងសៀមរាប៕