ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង កើនឡើងលឿនមុនកាលកំណត់ខុសពីសព្វមួយដង ដែលបានបណ្តាលឲ្យប៉ះពាល់ដល់ការធ្វើដំណើរ និងដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាភូមិសាស្ត្រភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក និងឃុំមានជ័យ ស្រុកសណ្តាន់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ទឹកស្ទឹងស្ទោង និងស្ទឹងសែន ធ្វើឲ្យមានកើនឡើងយ៉ាងឆាប់រហ័ស ប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅតំបន់មួយចំនួន ក្នុងស្រុកកំពង់ស្វាយ ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងស្រុកសណ្តាន់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន កំពុងប្រឈមនឹងការលិចលង់ បើជំនន់ទឹកភ្លៀងនៅតែបន្តហក់ឡើង។
ឯកឧត្តម នួន ផារ័ត្ន បានអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសសុវត្ថិភាពរបស់កុមារតូចៗ នៅក្នុងរដូវទឹកឡើងនេះ៕